ពាក្យអង្វរសម្រាប់សន្ត យ៉ូហានម៉ារី វីយ៉ាណេ
បពិត្រព្រះបិតាជាអម្ចាស់! ព្រះអង្គបានប្រទាន សន្ត យ៉ូហានម៉ារី វីយ៉ាណេ
ធ្វើជាគំរូសម្រាប់អស់លោកបូជាចារ្យ ដែលណែនាំព្រះសហគមន៍របស់ព្រះអង្គ។
ព្រះសហគមន៍ជួយរំលឹកពីរបៀប លោកបានបន្សល់ទុកនូវភាពល្អឥតខ្ចោះ
នៃការប្រកាសដំណឹងល្អ ដោយផ្ដល់សេចក្ដីស្រឡាញ់ បង្ហាញពីការតស៊ូចែកពេល វេលាថ្វាយខ្លួនទាំងស្រុងសម្រាប់អ្នកក្រីក្រ អប់រំគ្រីស្តបរិស័ទ
ប្រារព្ធអគ្គសញ្ញាស្រាយបាប គោរពព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត
អធិដ្ឋានច្រើន នេះជាគំរូមួយដ៏ល្អសម្រាប់បូជាចារ្យ។
សូមព្រះអង្គណែនាំគ្រីស្តបរិស័ទទាំងអស់ ឲ្យចេះចាប់អារម្មណ៍ពីវត្តមានរបស់ព្រះអង្គ តាមរយៈលោកបូជាចារ្យដែលកំពុងបន្តបេសកកម្មរបស់ព្រះអង្
គនៅក្នុងព្រះសហគមន៍សព្វថ្ងៃនេះ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សម្រាប់លោកអភិបាល លោកបូជាចារ្យ ដែលព្រះអង្គបានត្រាស់ហៅ!
សូមឲ្យពួកគាត់ធ្វើជាអ្នកគង្វាលដ៏សប្បុរស សម្រាប់ព្រះសហគមន៍របស់ព្រះអង្គ!
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់យុវជន យុវនារីនៅក្នុងប្រទេសកម្ពុជា
សូមព្រះអង្គទ្រង់ព្រះមេត្តាត្រាស់ហៅពួកគាត់ ឲ្យចេះស្ដាប់លឺរាល់ការត្រាហៅ
របស់ព្រះអង្គ ដោយស្ម័គ្រចិត្តថ្វាយខ្លួន ធ្វើជាបូជាចារ្យ បងប្រុស បងស្រី
ដើម្បីបម្រើព្រះសហគមន៍ព្រះអង្គផង។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាព្រះអម្ចាស់យើងខ្ញុំ។
អាម៉ែន។

Commentaires
Enregistrer un commentaire
Votre commentaire sera modéré par l'auteur de ce blog.